ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះ១០នាទី ឲ្យដឹងថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨៖៣៧នាទីព្រឹក មានករណីលោតដាច់ចរន្តពីអនុស្ថានីយទី៧ (GS7-F9) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដូចជា ៖
១- ភូមិព្រែករាំង១ និងភូមិព្រែករាំង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ហួសបន្ទាយទួលក្រសាំង)
២- ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ
៣- ភូមិចុងព្រែក ភូមិបោះអង្កាញ់ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង
និង៤- ភូមិចំពុះក្អែក និងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីធ្វើការជួសជុលជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់