ព័ត៌មានជាតិ

បុរសម្នាក់ កំពុងបើកត្រាក់ទ័រដឹកប្រឹងទៅភ្ជួរស្រែ បែរជាត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលបុរសម្នាក់ ត្រូវរន្ទះបាញ់ចំបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ ថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៨ នៅចំណុចភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ អុន សំអាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំមោង ស្រុកមោងឫស្សី ត្រូវបានរន្ទះបាញ់ស្លាប់ ខណ:បើកត្រាក់ទ័រដឹកប្រេងទៅភ្ជួរស្រែ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់