ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀន ដើម្បីចែកចាយ

កណ្ដាល: បើតាមសមត្ថកិច្ច នៅថ្ងៃទី៨ ខែមករានេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀន ដើម្បីចែកចាយ ស្ថិតនៅចំណុចភូមិព្រែកដូង២ ឃុំកំពង់ស្វាយស្រុកកៀស្វាយខេត្តកណ្តាល។

ការឃាត់ខ្លួននេះ បានធ្វើទ្បើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១១ និង៣០ នាទីយប់ ដោយជនសង្ស័យទី១ ឈ្មោះ ម៉ុល ពុធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែកមានទីលំនៅភូមិស្វាយប្រហួត ឃុំគោគព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្នមកស្នាក់នៅជាមួយប្រពន្ធ នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ និងទី២ ឈ្មោះ អ៊ី វណ្ណនី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្តតាងចាប់យកបានរួមមាន ម៉្សៅក្រាមពណ៍សថ្លា (ម៉ាទឹក កក)ចំនួន០៤កញ្ចប់តូច ទូរស័ព្ទដៃចំនួន១០គ្រឿង និងលុយខ្មែរចំនួន៤០០០០(បួនម៉ឺនរៀល)។

ហេតុការណ៍នេះ បានកើតនៅវេលាម៉ោងថ្ងៃខែខាងលើ ដោយសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានធើ្វការចុះល្បាត នៅក្នុងមូលរដ្ឋាន លុះដល់កន្លែងកើតហេតុដោយមានការសង្ស័យ ក៍បានចូលទៅសួរនាំរួចធើ្វការឆែកឆេរក៍ប្រទះឃើញម្សៅក្រាមថ្លា(ម៉ាទឺកកក)ចំនួន០៤កញ្ចប់តូចនៅក្នុងផ្ទះ បន្ទាប់មកក៍បានឃាត់ខ្លូនជនសង្ស័យទាំងពី រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់