ព័ត៌មានជាតិ

ចិន​អាច​នឹង​សហការ​ជាមួយ​អាមេរិក​ប្រយុទ្ធប្រឆាំង​ក្រុម​អិស្លាម​ផ្តាច់​រដ្ឋ​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ប្រឆាំង រាល់​សកម្មភាព​វាយប្រហារ​ភេរវកម្ម ក្រោម​រូបភាព​ផ្សេងៗ ហើយ​អាច​នឹង សហការ​ជាមួយ​អាមេរិក​ក្នុង​ការ​ទប់ ស្កាត់ និង​វាយប្រហារ​ទៅលើ​ក្រុម​ភេរ​វ ក​រ​។ សកម្មភាព​ខាងលើ​គឺជា​ការប្រកាស របស់​រដ្ឋមន្ដ្រីការបរទេស​ចិន នៅពេល ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ដ្រី​ការពារ ជាតិ​អាមេរិក​នៅ​មន្ទីរ​បង់​តា​ហ្គូ​ន​កាល ពី​ថ្ងៃ​ទី​១ ខែតុលា ។​រដ្ឋមន្ដ្រីការបរទេស​ចិន លោក Wang Yi បានបញ្ជាក់​ថា ភាគី​ទាំងពីរ អាមេរិក​-​ចិន​នឹង​ខិតខំ​នៅក្នុង​កិច្ច​សហ ប្រតិ​បត្ដិកា​រ​ដើម្បី​ធ្វើឱ្យ​តំបន់​អាស៊ី ប៉ា ស៊ី​ហ្វិក​មាន​ភាពល្អប្រសើរ គ្មាន​ការ វាយប្រហារ​ភេរវកម្ម ។​
Wang_Yi_620
​លោក Wang Yi បន្ដទៀតថា ចិន បាន​គោរព​ដល់​ឥទ្ធិពល​ជា​ប្រពៃណី និង ផលប្រយោជន៍​របស់​អា​មេរិក​នៅ​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក ក៏ដូចជា​គាំទ្រ​ដល់​ទីក្រុង វ៉ាស៊ីនតោន​ក្នុង​តួនាទី​ប្រយុទ្ធប្រឆាំង ភេរវកម្ម ។ ទីក្រុង​វ៉ាស៊ីនតោន​មាន តួនាទី​យ៉ាង​សំខាន់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ប៉ុន្ដែ​អាមេរិក​ចាំបាច់​ត្រូវតែ​គោរព ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​ផងដែរ ។​

​លោក Wang Yi បន្ដទៀតថា ទីក្រុង ប៉េកាំង​សង្ឃឹមថា អាមេរិក​នឹង​ដោះ ស្រាយ​រាល់​បញ្ហា​ដែល​បង្ក​ឱ្យ​រាំងស្ទះ​ដល់ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ក្នុងនោះ​មាន ការសម្រេច​លក់​សព្វាវុធ​ទៅឱ្យ​កោះ តៃវ៉ាន់ ។ លើសពីនេះទៅទៀត អាមេរិក ត្រូវតែ​បញ្ចប់​ការបញ្ជូន​នាវាចម្បាំង យន្ដហោះ​ចម្បាំង​ចូល​មក​កៀក និង​តាម ដាន​សកម្មភាព​របស់​ចិន ។ លោក​បន្ដ ទៀតថា អាមេរិក​គួរតែ​កសាង​ទំនុកចិត្ដ យុទ្ធសាស្ដ្រ​ជាមួយគ្នា ។ ការ​ទុកចិត្ដ​គ្នា ទៅវិញទៅមក​រវាង​កម្លាំង​ទាហាន ប្រទេស​ទាំង​ពីរ​នឹង​ធ្វើឱ្យ​ប្រសើរឡើង ដល់​សន្ដិសុខ​ក្នុង​តំបន់ ពិសេស​ការប្រយុទ្ធ ប្រឆាំង​ភេរវកម្ម ។​

​នៅ​ក្នុង​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ ថ្ងៃ ដែល​ជា​បង្កើត​ទៅជា​សាធារណរដ្ឋ​ប្រជា ជន​ចិន រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក លោក Chuck Hagel បានបញ្ជាក់​ថា អាមេរិក និង​ចិន​ជា​ប្រទេស​ដៃគូ មិន មែន​ជា​សត្រូវ​នោះឡើយ ហើយ​ប្រទេស ទាំងពីរ​មាន​ផលប្រយោជន៍​រួម​ជាច្រើន ក៏​ដូច​ជា​ការ​ចុះសម្រុង​គ្នា​ច្រើន​ជាង វិវាទ ។ លោក​បន្ដ​ទៀត​ថា ទំនាក់ទំនង អាមេរិក​-​ចិន​កំពុងតែ​វិវាទ​ឆ្ពោះទៅ​ទិស ដៅ​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​សតវត្សរ៍​ទី​២១​។ ប្រទេស​ទាំង​ពីរ​គួរតែ​ប្រមូល​កម្លាំង​ការ ពារ​សន្ដិភាព ស្ថិរភាព​នៅលើ​ពិភព លោក​ទាំងមូល ។​
​លោក Chuch Hagel បញ្ជាក់ ទៀតថា ទំនាក់ទំនង​យោធា​ចិន​-​អា​មេ រិក​ដើរ​តួនាទី​សំខាន់​នៅ​លើ​ពិភពលោក ដូច្នេះ​ប្រទេស​ទាំង​ពីរ​ចាំបាច់​ត្រូវតែ បង្កើន​ទំនាក់ទំនង ដោះដូរ​យុទ្ធសាស្ដ្រ​ជា ប្រចាំ និង​បង្កើន​ទំនុកចិត្ដ​គ្នា​ទៅវិញ ទៅមក ។​
​ចិន​ក៏​បាន​ប្រកាសថា នឹង​សហការ​ជា មួយ​អាមេរិក​ទប់ទល់​ការគំរាមកំហែង ពី​ក្រុម​ភេរវកម្ម​ដែល​អាច​ធ្វើឱ្យ​ផ្លាស់ ប្ដូរ​ទម្រង់​ដឹកនាំ​របស់​ចិន​។ នៅពេលនេះ ចិន​មិនអាច​នៅ​ស្ងៀម​ដូច​កាលពី​មុន ទៀត​ឡើយ​សម្រាប់​សកម្ម​ភាព​ប្រយុទ្ធ ប្រឆាំង​ភេរវកម្ម ដោយ​ប្រទេស​ចិន​ក៏ កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​វាយ ប្រហារ​យ៉ាងខ្លាំង​ពី​ខ្មាន់កាំភ្លើង​អ៊‌ិស្លាម ជ្រុលនិយម ។​

​ក្រុម​អ្នកឯកទេស​អាមេរិក រួមទាំង ប្រធានាធិបតី​អាមេរិក​ផង​ដែរ​ធ្លាប់បាន បញ្ជាក់ថា រយៈពេល​៣០​ឆ្នាំកន្លងមក ចិន​បាន​ដើរតួនាទី​ជា​អ្នក​“​រង់ចាំ​ទៅដោយ សារ​រថយន្ដ​គេ មិនបាច់​អស់​លុយ​” ។ ទាំងនោះ​មាន​ន័យ​ថា នៅពេលដែល អាមេរិក និង​សម្ពន្ធមិត្ដ​កំពុង​ប្រយុទ្ធ ប្រឆាំង​ក្រុម​ភេរវកម្ម​ទាំង​នៅ​សមរភូមិ អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គានី​ស្ថាន ចំណែក​ចិន នៅ​សម្ងំ​ស្ងៀម ខិតខំ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ប្រទេសជាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។​

​ប៉ុន្ដែ​ពេល​នេះ ខុសស្រឡះ​ទៅនឹង ពេលកន្លងមក ក្រុម​ភេរវកម្ម​មិន​ទុក​ឱ្យ ចិន​នៅ​សម្ងំស្ងៀម​ដូច​កាលពី​មុន​ទៀត ឡើយ​។ កន្លងមក ក្រុម​ភេរ​វករ​បាន​បើក ការវាយប្រហារ​នៅ​គ្រប់ទិសទី​ជុំវិញ ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង​បើក​យុទ្ធនាការ​ប្រយុទ្ធ ប្រឆាំង​ភេរវកម្ម​ទូទាំងប្រទេស​ដែល​ត្រូវ ប្រើប្រាស់​កម្លាំង​ទ័ព និង​ទ្រព្យសម្បត្ដិ ជាច្រើន ។​

​ពេល​នេះ​ទាំង​អាមេរិក និង​ចិន​កំពុង ប្រឈម​សកម្មភាព​តែ​មួយ​ដូច​គ្នា ដូច្នេះ ប្រទេស​ទាំង​ពីរ​ចាំំ​បាច់​ត្រូវតែ​ចាប់ដៃគ្នា ប្រឆាំង​ភេរវកម្ម ពិសេស​គឺ​ក្រុម​អ៊‌ិស្លាម បង្កើត​រដ្ឋ ( IS ) ដែល​អាមេរិក និង​សម្ពន្ធ មិត្ដ​កំពុង​វាយប្រហារ​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់​។​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​ជាអាទិ ភាព​ក្នុង​គោលនយោបាយ​ដឹកនាំ​របស់ អាមេរិក​ចាប់តាំងពី​ព្រឹត្ដិការណ៍​១១ កញ្ញា ២០០១ មក ។​

​ដោយសារតែ ភេរវកម្ម​ជា​គោលនយោបាយ​អាទិភាព បាន​ធ្វើឱ្យ​អាមេរិក​ផុត​ក្នុង​សង្គ្រាម​នៅ អា​ហ្វ​ហ្គានី​ស្ថាន និង​អ៊ីរ៉ាក់​ជាង​១០​ឆ្នាំ ដក​ខ្លួន​មិន​រួច​។ នៅពេលនេះ រដ្ឋាភិបាល របស់​ប្រធានាធិបតី​អូ​បា​ម៉ា ក៏​បាន​មើល ឃើញ​ពី​ភាពគ្រោះថ្នាក់​របស់​ក្រុម អ៊‌ិស្លាម​បង្កើត​រដ្ឋ ក៏​ត្រូវ​បញ្ជូន​កម្លាំង ទាហាន​ទៅ​ទប់ទល់​នឹង​ក្រុម IS ក្រោយ ពេលដែល​ក្រុម​នេះ​បាន​ផ្សព្វផ្សាយ​ឃ្លីប វីដេអូ​កាត់​ក្បាល​អ្នកសារព័ត៌មាន​អា​មេ រិក​ពីរ​នាក់​យ៉ាង​ព្រៃផ្សៃ ។​

​ក្នុង​រយៈពេល​៣​ខែ​ចាប់​តាំង​ខែមិថុនា ឆ្នាំ​២០១៤ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង ក្រុម​IS របស់​អាមេរិក​បាន​ចំណាយ​ប្រាក់ យ៉ាងតិច​ពី​៧៨០-៩៣០​លាន​ដុល្លារ ហើយ​អាច​នឹង​កើនឡើង​រហូត​ដល់​១,៥ ពាន់​លាន​ដុល្លារ​ក្នុង​១​ខែៗ ។​នៅពេល​ដែល​អាមេរិក​ចំណាយ ប្រាក់​យ៉ាងច្រើន​ប្រឆាំង​ភេរវកម្ម ចិន​ក៏ មិន​អាច​នៅ​សម្ងំស្ងៀម​គឺ​ចិន​បាន​ប្រឈម នឹង​បញ្ហា​ជាច្រើន​ក្នុង​ប្រទេស គឺ​ការ​វាយ ប្រហារ​ពី​ក្រុម​ភេរវកម្ម​ដូចគ្នា​បង្កឡើង ដោយ​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ ។​

​កាលពី​ចុង​ខែ​កញ្ញា កន្លងមក ក្រោយ មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត​ឱ្យមាន​សកម្មភាព​រារាំង ដល់​ក្រុម​អ៊‌ិស្លាម IS ។ នៅពេល​នោះ​ដែរ រដ្ឋមន្ដ្រីការបរទេស​ចិន លោក Wang Yi ក៏​បាន​បង្ហាញ​ការគាំទ្រ​ដល់​សង្គ្រាម វាយប្រហារ​ក្រុម IS នោះ​ផង​ដែរ ។​

​នៅពេលនេះ ចិន​បើទោះជា​ចង់​រស់ នៅ​ស្ងប់ស្ងៀម​ដូច​កាលពី​មុន ក៏​មិន អាច​នោះដែរ ដោយ​ក្រុម​ភេរវកម្ម​ជា ច្រើន ពិសេស​គឺ​ក្រុម​អ៊‌ិស្លា​មនៅ​ខេត្ដ ស៊ី​ជាង​តែងតែ​វាយប្រហារ​ទីតាំង សំខាន់ៗ​របស់​ចិន ។ ទាំងនេះហើយ​ដែល ធ្វើឱ្យ​ចិន​ចាំបាច់​ត្រូវតែ​រួម​ដៃ​ជាមួយ សហគមន៍​អន្ដរជាតិ ដោយ​ក្នុង​នោះ​មាន អាមេរិក​សម្រាប់​វាយប្រហារ​ទៅលើ ក្រុម​ភេរ​វករ​នៅ​គ្រប់ទិសទី​ជុំវិញ​ពិភព លោក​៕​

មតិយោបល់