ភ្នំពេញ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៨ និង៣០យប់ ថ្ងៃទី០៧ ខែមករានេះ មានគ្រោះថ្នាក់ចររាចរណ៍មួយ បានកើតទ្បើងដោយរថយន្តបើកបញ្ច្រាស់ទិស នៅគល់ស្ពានព្រែកតាម៉ាក់ បណ្តាលឲ្យស្លាប់២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ និងរបួសធ្ងន់២នាក់ ។
ក្រោយកើតហេតុ ម្ចាស់រថយន្ត (ស្រី) រត់គេចខ្លួនបាត់ ហើយខណៈនេះដែរ អ្នកស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណ នៅទ្បើយទេ។
ជនរងគ្រោះ ជិះម៉ូតូពាក់ស្លាកលេខ 1DE 9762 បើតាមសំដីអ្នកឃើញហេតុការណ៍ បាននិយាយថា ម៉ូតូត្រូវបានបុកនោះ គឺបានគេចពីឡានមួយផ្សេងទៀត ដែលឈប់ទិញផ្លែឈើជាប់ស្ពាន ដែលលក់ហៀរចូលផ្លូវថ្នល់ ទើបវ៉ាក់អើជាមួយឡានជិះបញ្ច្រាស់ទិស បណ្តាលឲ្យបុកចំឡានមួយទំហឹង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕
មតិយោបល់