ព័ត៌មានជាតិ

Update៖ រថយន្តប៉ាសេរ៉ូកំពុងបើកបរឆ្លងចរន្តភ្លើងឆេះសល់តែគ្រោងដែក

ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក ប៉ាសេរ៉ូខណៈដែលកំពុងបើកបរ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងទើបបណ្តាលឲ្យឆាបឆេះសន្ធោរសន្ធៅ ផ្អើលអស់ប្រជាពលរដ្ឋ សមត្ថកិច្ចរត់ទៅមើល តែពុំមានលទ្ធភាពជួយ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ លើកំណាត់ផ្លូវវេងស្រេង ក្បែររោងចក្រក្រោន ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ តែពុំបង្កឲ្យអ្នកណាម្នាក់រងរបួសឡើយ ។

រថយន្តជួបគ្រោះអគ្គីលេបត្របាក់ អស់សាច់ សល់តែឆ្អឹងខាងលើ ម៉ាក ប៉ាចេរ៉ូពាក់ស្លាកលេខ ភ្នំពេញ 2C-7253 បើកបរដោយជនជាតិចិន ក្រោយកើតហេតុ គេចខ្លួនទៅបាត់ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ករណីខាងលើ ខណៈដែលរថយន្តឆ្លងប្រពន្ធភ្លើងកំពុងបើកបរ ធ្វើឲ្យឆាបឆេះ រថយន្តយ៉ាងសន្ធោសន្ធៅភ្លាមៗម្ចាស់រថយន្តចុះគេចខ្លួនទៅបាត់ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នា ទៅមើល តែមិនមានលទ្ធភាពជួយ ទោះជា ទូរស័ព្ទហៅ ស្នើសុំការអន្តរាគមន៍ពីខាងរថយន្តពន្លត់អគ្គីភ័យ ក៏មិនអាចជួយអន្តរាគមន៍បានទាន់ពេលវេលា ភ្លើងចេះតែបន្តឆេះសល់តែគ្រោងដែក ។ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុក៕


ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=USo5ZLL94MQ&feature=youtu.be

មតិយោបល់