ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកមេមត់ចុះបង្ក្រាប សង្វៀនជល់មាន់និងអាប៉ោងមួយកន្លែង

ត្បូងឃ្មុំៈ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហករជាមួយកម្លាំងនគរបាលមូលដ្ឋាន បើកប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតបានម៉ូតូចំនួន៩គ្រឿង រួមជាមួយវត្ថុតាងមួយចំនួនទៀត។

ការបង្ក្រាបនេះបានធ្វើឡើងកាលកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅដីចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិកន្ទួត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋរាយការណ៍ និងមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ស្នងការ កម្លាំងជំនាញបានបើកប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើ។ ជាក់ស្តែងក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចធ្វើការចាប់ ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ណន់ ម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិប្រឡោះ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងដកហូតបានម៉ូតូចំនួន៩គ្រឿង រួមជាមួយវត្ថុតាងសម្រាប់លេងអាប៉ោង១ឈុត,ជញ្ជីងថ្លឹងមាន់១,មាន់ជល់១ក្បាល និងសម្ភារៈមួយចំនួនទៀត។ ចំណែកអ្នកញៀនល្បែងស៊ីសងជាច្រើននាក់ទៀតបានរត់គេចខ្លួនបាត់អស់។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចឃុំខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

សង្វៀនជល់មាន់និងអាប៉ោងសង្វៀនជល់មាន់និងអាប៉ោងសង្វៀនជល់មាន់និងអាប៉ោងសង្វៀនជល់មាន់និងអាប៉ោងសង្វៀនជល់មាន់និងអាប៉ោងសង្វៀនជល់មាន់និងអាប៉ោងសង្វៀនជល់មាន់និងអាប៉ោង

មតិយោបល់