ព័ត៌មានជាតិ

វាយ​បុរស​ម្នាក់​រហូតដល់​ស្លាប់ ដោយសារ​រំលោភ​កូនស្រី​អាយុ ៥ ឆ្នាំ​របស់​ខ្លួន​

​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹង ស្ត្រី​ម្នាក់​ដែល​រស់នៅ​ក្នុង​រដ្ឋ Jharkhand ប្រទេស​ឥណ្ឌា បាន​ប្រើប្រាស់រ​បារដែ​កមួយ វាយ​ទៅលើ​បុរស​ម្នាក់​រហូតដល់​ស្លាប់ បន្ទាប់ពី​គាត់​បាន​រំលោភ​កូនស្រី​អាយុ ៥ ឆ្នាំ​របស់​ខ្លួន​។

​ឧបទ្ទេ​វហេតុ​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​ម្តាយ​រូប​នោះ​បាន​ទៅ​ធ្វើការ និង​ទុក​ឲ្យ​កូនស្រី​តូច​របស់​ខ្លួន​នៅក្នុង​ផ្ទះ​តែម្នាក់ឯង​។ ខណៈ​ដែល​បុរស​ម្នាក់​មាន​ឈ្មោះ​ថា Arjun Tamba វ័យ ២៧ ឆ្នាំ​ឃើញ​ផ្ទះ​នោះ​មានតែ​ក្មេង​តូច​តែម្នាក់ឯង​ក៏​ចាប់រំលោភ​តែម្តង​។ នៅពេល​ដែល​ម្តាយ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ក្មេងស្រី​តូច​នោះ​បាន​ប្រាប់​អំពី​ហេតុ​ការ​ដែល​ត្រូវ​គេ​រំលោភ​ឲ្យ​ម្តាយ​របស់​ខ្លួន​បាន​ដឹង​។ ក្រោយពី​បាន​ឮ​សំដី​ដែល​កូន​របស់​ខ្លួន​បាន​និយាយប្រាប់ អ្នក​រូបនោះ​បាន​ខឹង​យ៉ាងខ្លាំង ហើយ​ក៏​ស្រវា​បានរ​បារដែក​មួយ​ដើរ​សំដៅ​ទៅ​កាន់​ផ្ទះ​របស់ Tamba ដោយ​គ្មាន​សួរ​ហេតុផល​ច្រើន​គឺ​វាយ​គាត់​រហូតដល់​ស្លាប់​តែម្តង​។​

​ពេល​ដែល​ប៉ូលិស​មកដល់​នាង​បាន​ព្យាយាម​រត់គេចខ្លួន មិន​ព្រម​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​តាម​សម្រួល​នោះទេ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ប៉ូលិស​នៅតែ​ចាប់​ខ្លួន​នាង​បាន​ដដែល​។ សូម​បញ្ជាក់​ផង​ដែល​ថា​កាលពី​ឆ្នាំមុន មាន​ករណី​រំលោភ​សេពសន្ថវៈ​ជាង ៧៥០ ករណី​កើតឡើង​នៅក្នុង​ប្រទេស​នេះ​៕​
Tireiron
រូបតំណាង​

មតិយោបល់