ព្រះសីហនុៈ នាព្រឹកថ្ងៃអាទិត្យទី១២ ខែមករា ឆ្នាំ២០២០ មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងលក់ដូរអនាធិបតេយ្យ នៅតំបន់កន្ទុយនាគ រួមទាំងធ្វើការសម្អាត ស្ថិតក្នុងសង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ ។
ជាច្រើនលើកច្រើនសារហើយ ដែលរដ្ឋបាលក្រុង ចុះរៀបចំសណ្តាប់ធ្នាប់នៅទីតាំងនេះ តែបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនសហការសោះ ទើបរដ្ឋបាលក្រុងមានវិធានការ ដកហូតសម្ភារៈមួយចំនួន យកទៅរក្សាទុកនៅសាលាក្រុង (មិនឲ្យវិញទេ)
សូមចូលរួមទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន សាកសមជាឆ្នេរស្អាតលើពិភពលោក៕
មតិយោបល់