ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីចែកចាយគ្រឿងញៀន

ព្រៃវែងៈ កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងអាវុធហត្ថដឹកនាំដោយអនុសេនីយ៍ឯក ផាត់ សុជោត ធ្វើការចុះបង្ក្រាបបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង ៥:៤៥នាទី រសៀលថ្ងៃទី០៥ឧសភា2016 ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនបានចំនួន២នាក់ នៅចំណុចខាងមុខខារ៉ាអូខេសុខសាន ស្ថិតនៅភូមិឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ករណីចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ខាងលើនេះរួមមាន ១- ឈ្មោះ ព្រី ឌីណា ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិឧត្តមឃុំព្រែកខ្សាយស្រុកពាមរក៍ ខេត្តព្រៃវែង។ ២- ឈ្មោះ វ៉ាត វ៉ាន់ដា ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិបន្លក់ឃុំគគីស្រុកគៀនស្វាយខេត្តកណ្តាល។

ក្រោយការបង្ក្រាប កម្លាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស ចំនួន១០កញ្ចប់ តូចលាក់ទុកក្នុង ទូរស័ព្ទដៃចំនួន ០៣គ្រឿង
និងម៉ូតូ ០១គ្រឿង ដែលជនសង្ស័យប្រើធ្វើសកម្មភាពចែកចាយថ្នាំញៀន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនៅមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

photo_2016-05-06_14-01-29

photo_2016-05-06_14-01-31

photo_2016-05-06_14-01-33

មតិយោបល់