បាត់ដំបងៈ កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតបានថ្នាំញៀនចំនួន១០៤គ្រាប់ទូរសព្ទចំនួន៣គ្រឿង ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យដែលត្រូវកម្លាំងរាជអាវុធហត្ថឃាត់ខ្លួនរួមមាន ៖ ទី១.ឈ្មោះ ស៊ូ ខឿន ភេទស្រីអាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅចំណុចខាងលើ(ជាម្ចាស់ផ្ទះ និងជាអ្នកជួញដូរ)។ ទី២.ឈ្មោះ ម៉ែន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី៣.ឈ្មោះ ឆុន សុភាព ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិដូនដីឃុំជ្រៃវៀន ស្រុកព្រៃឈ ខេត្តកំពង់ចាម។ ទី៤.ឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ទាំង៣នាក់ ជាអ្នកប្រើប្រាស់ថ្នាំញៀន។
ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង៕
https://youtu.be/vOr50jZRJLY



មតិយោបល់