ព័ត៌មានជាតិ

សម្រេចឃុំខ្លួន បុរសរំលោភក្មេងស្រី​តាមរុនគូថ

ភ្នំពេញ: ក្រោយពីចំណាយពេលសាកសួរពេញមួយថ្ងៃរួចមក តុលាការបានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ ដែលបាន​រំលោភសេពសន្ថវ:លើក្មេងស្រីវ័យ៨ឆ្នាំ តាមរុនគូថនោះហើយ។

យោងតាមប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា សំណុំរឿងរំលោភសេពសន្ថវ: ដែលមានជនត្រូវចោទឈ្មោះ ហាក់ សំរស់ ត្រូវបានលោក នូ វាសនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ ក្រោយពីលោក ស្រី ម៉ាកនី តំណាងអយ្យការចោទប្រកាន់ពីបទរំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស យោងតាមមាត្រា២៣៩ និងមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ។

ប្រភពពីនគរបាល​នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហាក់ សំរស់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចម្រើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ក្រោយពីទទួលបានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់កុមារីរងគ្រោះ ដែលជាបងប្អូនជីដូនមួយបង្កើតនឹងជនសង្ស័យ។ ក្រោយកសាងសំណុំរឿង សមត្ថកិច្ចបានបញ្ជូនខ្លួនជនត្រូវចោទខាងលើមកតុលាការកាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រភពដដែលបន្តថា ជនសង្ស័យបានសារភាពថា រូបគេបានប្រព្រឹត្តអំពើនេះលើជនរងគ្រោះតាំងពីចុងឆ្នាំ២០១៥ មកម្ល៉េះ ដោយរូបគេ បានលួងលោមក្មេងស្រីរងគ្រោះ កុំឱ្យនិយាយប្រាប់គេឯង ប៉ុន្តែលាក់មិនជិតក៏បែកការដល់ឪពុកម្តាយកុមារីរងគ្រោះ ប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនរូបគេតែម្តង៕

//youtu.be/ziUcMHuDGHs

មតិយោបល់