ព្រៃវែងៈ បុរសម្នាក់ បានលង់ទឹកស្លាប់ ខណៈចុះហែលទឹករាយអួនដើម្បីអូសយកត្រី កាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ចំណុចអូរក្រចាប ភូមិក្រចាប់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ប៉ីត ប៉ូ អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ យ៉េន អឿនអាយុ៣៤ឆ្នាំ មានកូនប្រុស៤នាក់ រស់នៅភូមិស្រម៉ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
តាមការបំភ្លឺពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើកហេតុជនរងគ្រោះបាននាំប្រពន្ធទៅរាយអួនអូសត្រីនៅចំណុចខាងលើ ដោយទុកឲ្យប្រពន្ធកាន់អួននៅច្រាំងម្ខាង ហើយខ្លួន(ជនរងគ្រោះ) ហែលរាយអួនព័ទ្ធក្រឡឹងពីលិចមកកើតជិតដល់ច្រាំងខាងកើត ទំនងប្រហែលជាជនរងគ្រោះអស់ជើង ឬរមួលក្រពើ ក៏ស្រែកប្រាប់ប្រពន្ធឲ្យជួយ ឃើញដូចនោះប្រពន្ធភ័យបានស្រែកហៅឲ្យគេជួយប្តី ពេលនោះអ្នកមានបង់សំណាញ់ បានបោះសំណាញ់ទៅឲ្យជនរងគ្រោះតោង តែបោះមិនដល់ ជនរងគ្រោះក៏លេចទៅបាត់តែម្ដង។
ក្រោយកើតហេតុប្រជាពលរដ្ឋបាននាំគ្នាអូសអួន ដើម្បីរកសាកសពជនរងគ្រោះ។ ក្នុងហេតុការណ៍គេសង្កេតឃើញសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុមួយសន្ទុះ ប៉ុន្តែគ្មានចំណាត់ការអ្វីឡើយ៕
មតិយោបល់