ព័ត៌មានជាតិ

នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួន​មុខសញ្ញាម្នាក់ ដកហូតថ្នាំញៀនមួយចំនួន

ព្រះសីហនុៈ កម្លាំងជំនាញ សហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុវេលាម៉ោង១១យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង នៅក្រុមទី15 ភូមិ3 សង្កាត់4 ក្រុងព្រះសីហនុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងដកហូតថ្នាំញៀនមួយចំនួន។

ជនសង្ស័យឈ្មោះ អៀម សុវណ្ណារិទ្ធ​​ (ហៅ ភ័ក្រ) ភេទប្រុស អាយុ៣៣ឆ្នាំ ព្រមទាំងវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន១កញ្ចប់ធំ និង៥ កញ្ចប់តូច ​ទូរសព្ទដៃ១គ្រឿង​ និងម៉ូតូ១គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការ៕

មតិយោបល់