ព័ត៌មានជាតិ

ជនសង្ស័យ៣ប្រើអាវុធខ្លីភ្ជង់ និងកាំប៉ិតចាក់ប្លន់ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ពេលនេះចាប់បានហើយ

ព្រះសីហនុៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៨ និង០០នាទីព្រឹក នៅចំណុចផ្ទះល្វែង (ម៉ាតចិន) មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ទៅលើជនជាតិចិន មួយបានកើតឡើង (ប្រើអាវុធខ្លីភ្ជង់ប្លន់ និងប្រើកាំប៉ិតចាក់បណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់) បង្កដោយជនសង្ស័យជាជនជាតិចិន ០៣នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះល្វែង (ម៉ាត) របស់ជនរងគ្រោះ រួចធ្វើសកម្មភាពដោយប្រើអាវុធខ្លីភ្ជង់គំរាម និងប្រើកាំប៉ិតចុងស្រួចចាក់ទៅលើជនរងគ្រោះ ០១នាក់ ជាជនជាតិចិនម្នាក់ឈ្មោះ XU SHENXIANG ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរ លក់ដូរ លិខិតឆ្លងដែនលេខៈ EE9978999 មានទីលំនៅ ក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលអោយរងរបួសរបួសធ្ងន់ រយះបាតដៃខាងស្តាំ, ម្រាមដៃកណ្តាល ,ចង្អុលដៃខាងស្តាំ និងរបួសស្មងជើងខាងស្តាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចិន ប៉ាយឈៀវ ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួចបានគេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុរួចកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការណ៍គ្នាធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយប្រើរយៈពេលជាង ០៤ម៉ោង គឺនៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃត្រង់ សមត្ថកិច្ចបង្ក្រាបបានទាំងស្រុង ចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០៣នាក់ ៖
១-ឈ្មោះ YANG BAO QIANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅសណ្ឋាគារ ហ្សុងហ័រវួយ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជនដៃដល់ប្រើកាំប៉ិតចាក់ទៅលើជនរងគ្រោះ) ។
២-ឈ្មោះ XU DONG PING ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ (ជនដៃដល់ប្រើអាវុធខ្លីភ្ជង់គំរាមជនរងគ្រោះ) ។
៣-ឈ្មោះ LI PEN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (សមគំនិត) ។
តាមចម្លើយរបស់ជនសង្ស័យ មូលហេតុដែលពួកគេធ្វើសកម្មភាពប្លន់ ព្រោះខ្វះខាតប្រាក់ចាយវាយ ទើបបបួលគ្នារៀបចំគំរោងចេញប្លន់តែម្តង ។
ចំពោះករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកវត្ថុតាងដែលធ្វើសកម្មភាពប្លន់ ។ ចំណែកជនសង្ស័យទាំង ០៣នាក់ កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

 

មតិយោបល់