ព័ត៌មានជាតិ

មនុស្ស៣នាក់ រួមនិងថ្នាំញៀនជាង១០កញ្ចប់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាបជាក់ស្តែងនៅម្តុំផ្លូវរថភ្លើង និងបានដកហូតថ្នាំញៀនចំនួន ១២កញ្ចប់ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៧០ កែងផ្លូវរថភ្លើង ក្នុងក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ទី១-ឈ្មោះ ប៉ែន ភា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ ឡាយ ហេងហួត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ និងជនសង្ស័យទី៣-ឈ្មោះ ប្រាក់ ដារ៉ាន់ ហៅដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បើកបររថយន្តរោងចក្រ រ៉ូស៊ីង។ បច្ចុប្បន្នអ្នកទាំង ៣នាក់មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញារហូតឈានដល់ការបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៣នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន១២កញ្ចប់ត្រូវបានសមត្ថកិច្ច នាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

//youtu.be/9YM7KBoMpfU

មតិយោបល់