ព័ត៌មានជាតិ

នៅថ្ងៃព្រហស្បតិ៍នេះ! ថៃរាយការណ៍ពីអ្នកឆ្លងកូវីដ-១៩ ចំនួន ២,៦៣៦នាក់, ស្លាប់ ២៥នាក់

 

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៦៣៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ២,៦៣៦ករណីខាងលើ មាន ៦៧១ករណី ជាករណីឆ្លងនៅក្នុងពន្ធនាគារ។ ក្រៅពីករណីឆ្លងថ្មីៗ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ពីការរកឃើញអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន ២៥នាក់បន្ថែមទៀតផងដែរ ខណៈអ្នកជំងឺចំនួន ២,២៦៨នាក់បានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១១៩,៥៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៧០៣នាក់ និងអ្នកជាសះស្បើយ ៧៦,៦៣៦នាក់៕

Bangkok Post

មតិយោបល់