យោងតាមប្រភពព័ត៌មានដែលដឹងរឿងផ្ទៃក្នុង Apple បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Apple បានជួបពិភាក្សាជាមួយក្រុមហ៊ុន Intel រឿងទិញ-លក់ Chips សម្រាប់ iPhone និង iPad។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនទាំងពីរធ្លាប់បានជួបពិភាក្សាគ្នាតាំងពីឆ្នាំ ២០១២ ម្ល៉េះ ប៉ុន្តែការពិភាក្សានៅមិនទាន់សម្រេចជាលទ្ធភល ដូច្នេះហើយក៏បន្តមកដល់ពេលនេះ។
លោក Sunit Rikhi អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកគ្រប់គ្រង់ទូទៅលើការបញ្ជាទិញ Chips ពីអតិថិជន បាននិយាយថា កាលពីសប្ដាហ៍មុន ផ្នែករបស់គាត់បានទទួលបានបញ្ជាទិញធំមួយ ប៉ុន្តែរូបលោកមិនទទួលបានអត្តសញ្ញាណអ្នកទិញនោះទេ។
គួរបញ្ជាក់ផងដែរថា Samsung គឺជាក្រុមហ៊ុនផ្គត់ផ្គង់ដល់ Apple ធំជាងគេ ប៉ុន្តែកាលពីចុងឆ្នាំ ២០១២ ក្រុមហ៊ុន Apple បានផ្ដាច់ទំនាក់ទំនងជាមួយ Samsung ដោយសាររឿងជម្លោះប៉ាតង់៕
ព័ត៌មានជាតិ
មតិយោបល់