បេឡារុសរៀបចំប្រជាមតិថ្ងៃអាទិត្យទី ២៧ កុម្ភៈ នេះដើម្បីសម្រេចថា ត្រូវបើកផ្លូវសម្រាប់ការដំឡើងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីឬយ៉ាងណា។ នេះបើតាមការផ្សាយរបស់កាសែតអ៊ុយក្រែន The Kyiv Independent។
គេរំពឹងថា ប្រជាមតិនេះនឹងសម្រេចឱ្យមានការត្រួសត្រាយផ្លូវ តាមការវិសោធនកម្មមាត្រា ១៨ នៃរដ្ឋធម្មនុញ្ញ ដែលមានចែងច្បាស់ពី «អព្យាក្រឹតភាព»ពីការពង្រាយអាវុធនុយក្លេអ៊ែរ។ មាត្រានេះចងរដ្ឋាភិបាលក្រុង Minsk មិនអនុញ្ញាតឱ្យមានការពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីខ្លួន តាំងពីប្រទេសនេះប្រកាសឯករាជ្យពីសហភាពសូវៀតក្នុងខែសីហាឆ្នាំ ១៩៩១មកម្ល៉េះ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីបេឡារុស អាឡិចសានឌ័រ លូហ្កាឈិនកូ ធ្លាប់ប្រាប់សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន រួចហើយថា បេឡារ៉ុសអាចនឹងព្រមបើកទ្វារចំហរចាំនុយក្លេអ៊ែររុស្ស៊ី ក្នុងករណីដែលប្រទេសខ្លួនរងការគំរាមកំហែងខ្លាំងពីលោកខាងលិច។
មតិយោបល់