ភ្នំពេញៈ បុរសម្នាក់ដែលគេស្គាល់ថាជាមេធាវីត្រូវលោកឧត្តមសេនីយ៍ពាក់ផ្កាយ១ បានគំរាមវ៉ាយតបនិងច្រានដើមទ្រូងបណ្តាលឲ្យដួកអ៊ុកគូទខណៈ មន្ត្រីនគរបាលរូបនោះមានសភាពស្រវឹងហើយបើករថយន្តមកបុករថយន្តរបស់លោកមេធាវីរួចមកនោះ ។
សេចក្តីរាយការណ៍ពីភ្នាក់ងារPost Newsបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ល្ងាចថ្ងៃទី៥ឧសភា២០១៦ នៅចំណុចផ្លូវលេខ៤៥៤កែងផ្លូវលេខ២៣៥ផ្លូវលូទឹកស្អុយក្នុងសង្កាត់ទួលទំពូងទី១ខណ្ឌចំកាមន។
សេចក្តីរាយការណ៍បានបន្តទៀតថា ក្នុងហេតុការណ៍នេះ មិនបានផ្ទុះអាវុធអីនោះទេ ទោះបីលោកផ្កាយ១ នោះមានអាវុធនៅក្នុងរថយន្តក្តី។
ប្រភពបញ្ជាក់ថា មុនពេលកើតហេតុលោកមេធាវីម្នាក់ដែលសុំមិនឱ្យបញ្ចេញឈ្មោះថា គាត់បានបើករថយន្តលិចស៊ីសចេញពីហាត់ប្រាណបើកពីកើតទៅលិច។
ចំណែកលោកផ្កាយ១នោះ បើករថយន្តម៉ាក mazDa ពាក្យស្លាកលេខរដ្ឋ០៦.២.៦៩៩៩ ដោយបើកពីជើងទៅត្បូង។ លុះបើកមកដល់ផ្លូវបែកជាបួនរថយន្តលោកឧត្តមសេនីយ៍នោះបានបុកម៉ូតូ១គ្រឿង បណ្តាលឱ្យដួលតែមិនរងរបួសធ្ងន់ទេ។ ចំណែករថយន្តលោកមេធាវីពេលឃើញរថយន្តលោកផ្កាយ១បុកម៉ូតូបែបនេះ គាត់ក៏ឈប់រថយន្តមិនទៅមុខទេ ព្រោះចង្អៀត។ ពេលនោះអ្នកជិះម៉ូតូបានលើកម៉ូតូជិះចេញទៅបាត់ហើយរថយន្តលោកផ្កាយ១បានបើកមកមុខ ហើយបើកបុកញ៉ុលៗពីមុខរថយន្តមេធាវី ហើយក៏បុកខ្លាំងតែម្តង។
ខណៈនោះលោកមេធាវីបានចុះហើយលោកផ្កាយ១នោះក៏ចុះមកដែរនឹងបាននិយាយគំរាមលោកមេធាវីថាហ្អែងចង់មេចៗ។ រីឯលោកមេធាវីថាមិនចង់មេចទេ ខណៈនោះលោកផ្កាយក៏ច្រានដើមទ្រូងលោកមេធាវីបណ្តាលឱ្យដួលអុកគូទទៅក្រោយ។ បន្ទាប់មកក៏កើតជាជម្លោះពាក្យសំដីឡើងតែមិនបង្កហិង្សាទេ ។
ខណៈនោះលោកមេធាវីនិយាយថា រថយន្តបង្កហេតុនេះទំនងគ្មានពន្ធទេ ហើយគ្រាន់តែឭមេធាវីនិយាយបែបនេះ ក៏ស្រាប់តែលោកផ្កាយ១ឡើងរថយន្តបើករត់។ ប៉ុន្តែលោកមេធាវីបើកដេញរតាមពីក្រោយ រហូតមកដល់មុខរ៉ុកផ្លូវព្រះមុនីវង្សទើបឃាត់បាន ហើយកម្លាំងសមត្ថកិច្ចចុះអន្តរាគម។
មន្ត្រីនគរបាលមូលដ្ឋានប្រាប់ថា ម្ចាស់រថយន្តបង្កមានឈ្មោះ ឡុង ផាន់ណា មានឋានៈជាឧត្តមសេនីយ៍ ។ នគរបាលបានយករថយន្តទាំងពីរទៅដោះស្រាយនៅស្នាក់ការនគរបាល៕
មតិយោបល់