តាកែវៈ ស្រ្តីវ័យប្រហែល៣៥ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខរំលោភ ហើយវាយសម្លាប់នៅកណ្ដាលវាលស្រែ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិយុលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។
ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព បានបញ្ជាក់ថា ស្រ្តីរងគ្រោះខាងលើង ពិតជាស្លាប់ ដោយសារករណីរំលោភសម្លាប់ពិតប្រាកដមែន។
សមត្ថកិច្ចបានឲ្យដឹងទៀតថា សាកសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ អាយុប្រហែលជាង៣៥ឆ្នាំ ពាក់អាវសាច់កំណាត់ក្រឡាការ៉ូ ពណ៌ក្រហម និងស្លៀកខោសាច់កំណាត់ពណ៌ទឹកប៊ិច។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខរកជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់