ព័ត៌មានជាតិ

រថយន្ត0១គ្រឿងម៉ាក HINO បើកបរបុកម៉ូតូ០១គ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទី មានករណីគ្រោះចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ ត្រង់ចំណុចភូមិ​ត្រពាំងអត់ទឹក​ ឃុំគីរីវ័ន្ត​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត0១គ្រឿង ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ ​3D-5287 សណ្តោងស៊ីមីរ៉ឺម៉ក់ ពាក់ស្លាកលេខភ្នំពេញ​ 4A-6613 ​អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើ បានបុកម៉ូតូ0១គ្រឿង ម៉ាក​ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1U-2807 បើកបរដោយឈ្មោះ សេង ស៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ដែលបើកបរបញ្រ្ចាសទិសគ្នា ​បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំពោះអ្នកបើកបររថយន្ត ពេលបុករួចបានចុះគេចពីកន្លែងកើតហេតុបាត់ ។

ក្រោយកើតហេតុរួច សមត្តកិច្ចបានធ្វើការវាស់វែង ដោយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។​ វត្ថុតាងទាំងពីរបានយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវីធី ៕

មតិយោបល់