ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍បឋមពីភ្នាក់ងារខេត្តស្តឹងត្រែងបានឲ្យដឹងថា ផ្ទះរបស់លោកអធិការរងស្រុកថាឡាបរិវ៉ាត ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង កាលពីរសៀលថ្ងៃទី១១ ខែកមរា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ផ្ទះខាងលើ មានម្ចាស់ឈ្មោះ អីវ លឿ ជាអធិការរងស្រុកថាឡាបរិវ៉ាត ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញទ្រព្យសម្បត្តិអស់ទាំងស្រុង។
ដោយឡែកតាមសម្ដីលោក សែន ស៊ីថា អធិការស្រុកថាឡាបរិវ៉ាត់ បានប្រាប់Post News ឲ្យដឹងថា មូលហេតុនៃការឆេះនេះ យើងមិនទាន់ដឹងថា ផ្ដើមចេញពីអ្វីនៅឡើយទេ រង់ចាំស្រាវជ្រាវនៅពេលក្រោយ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ
មតិយោបល់