ភ្នំពេញៈ នារីរូបស្រស់ម្នាក់ បានរត់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដោយប្ដឹងកូនម្ចាស់ផ្ទះ ដែលត្រូវជាម៉ែធម៌បានលួចយកម៉ូតូរបស់ខ្លួនទៅបាត់។
នារីខាងលើបានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកZOMER X ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 1FH-5999 ទៅសម្រាកនៅផ្ទះម៉ែធម៌នៅម្ដុំពេទ្យសត្វ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ លុះព្រឹកឡើងភ្ញាក់ពីដេក ស្រាប់តែបាត់ម៉ូតូ សង្ស័យកូនប្រុសម្ចាស់ផ្ទះ ដែលត្រូវជាម៉ែធម៌នោះលួចយកទៅ។
នារីរងគ្រោះខាងលើមានឈ្មោះ ប៉ាត ស្រីលាភ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរបុគ្គលិកកាស៊ីណូបាវិត។
ក្រោយកើតហេតុនារីរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាមន៍ស្វែងរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
https://youtu.be/WqRBMrJdva8
មតិយោបល់