ព័ត៌មានជាតិ

ចុម! ប៉ិនេះ ស្អាតបាតដែរមិនគួរ ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនសោះ!

បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះធ្វើការចាប់ខ្លួនពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ គីម សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងនោះដែរ​សមត្ថកិច្ចធ្វើការដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន២កូនថង់ (កំទេចថ្នាំញៀន១កូនថង់)ទម្ងន់១,១៤ក្រាមទាំងសំបក, ទូរសព្ទដៃចំនួន១គ្រឿង (ខូច) ,ដែកកោះចំនួន៤ និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

https://youtu.be/KMnkMKCFfYs

មតិយោបល់