កំពង់ឆ្នាំងៈ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៤៥នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ម្ចាស់ផ្ទះមានឈ្មោះ ជួន ផល្លា ភេទប្រុស ផ្ទះមានបណ្តាយ៩ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់សង្កសី បណ្តាលឲ្យឆេះអស់ផ្ទះទាំងស្រុង ឆេះម៉ូតូ
០៣គ្រឿង គោយន្តសណ្តោងរ៉ឺមក០១គ្រឿង និងសម្ភារះក្នុងផ្ទះទាំងស្រុង។
មូលហេតុ៖ ភ្លើងធូប ករណីនេះ កម្លាំងពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តអគ្គិភ័យស្នងការដ្ឋាន ២គ្រឿង៕
មតិយោបល់