ព័ត៌មានបច្ចេកវិទ្យា

ល្បិចបង្កើនទំហំផ្ទុក iPhone ដោយមិនទាមទារការលុបចោលអ្វីទាំងអស់

សម្រាប់អ្នកដែលប្រើប្រាស់ iPhone ទំហំ ​16GB ឬ 32GB ពិតជាឈឺក្បាលណាស់ហើយអំពីបញ្ហាទំហំផ្ទុកមិនគ្រប់គ្រាន់។ មកដល់ពេលនេះ មានវិធីសាស្រ្តជាច្រើន ដែលអាចជួយបង្កើនទំហំផ្ទុកលើ iPhone ឡើងវិញ ប៉ុន្តែវិធីសាស្រ្តទាំងអស់នោះសុទ្ធតែទាមទារឲ្យអ្នកធ្វើការលុបចោលរាល់កម្មវិធី ហ្តេម រូបថត ឬវីដេអូ ជាច្រើនផងដែរ ដើម្បីទទួលបានទំហំផ្ទុកបន្ថែមមកវិញ។ ផ្ទុយមកវិញវិធីសាស្រ្តមួយនេះ គឺមិនតម្រូវឲ្យអ្នកធ្វើការលុបអ្វីទាំងអស់ ហើយអ្នកប្រាកដណាស់ថានឹងទទួលបានទំហំផ្ទុកជាច្រើនមកប្រើប្រាស់បន្ថែមវិញនៅលើ iPhone របស់លោកអ្នក។

វិធីសាស្រ្តអនុវត្តន៍៖

– ដំបូងសូមចូលទៅកាន់ ហាងកម្មវិធី App Store

– បន្ទាប់មកស្វែងរកកម្មវិធី ឬហ្គេមណាមួយ ដែលមានទំហំធំជាង ទំហំដែលនៅសេសសល់ក្នុង iPhone (ឧទាហរណ៍ថា៖ ហ្គេម FIFA 16 Ultimate ឬក៏ហ្គេម Asphalt 8)

– សាកទាញយកកម្មវិធីនោះដោយចុច GET → INSTALL → វាយបញ្ចូលលេខកូដគណនី Apple ID → ផ្ទាំងStorage Almost Full នឹងលោតចេញមកនៅពេលដែល iPhone ជិតអស់ទំហំផ្ទុក

– ខណ:ពេលនេះសូមអ្នកចុចលើពាក្យថា Settings

– ក្រោយមកប្រព័ន្ទ iOS នឹងលួចធ្វើការលុបសម្អាតចោលរាល់ទិន្នន័យចាស់ៗដែលឥតបានការ ជាប់នៅក្នុងប្រព័ន្ធ រំពេចនោះទំហំផ្ទុក iPhone របស់អ្នកនឹងកើនឡើងជាមិនខាន។

– ឥឡូវនេះអ្នកអាចបញ្ឈប់ការទាញយកកម្មវិធី ដែលយើងបានអនុវត្តនៅក្នុងជំហានទី ៣ ឬប្រសិនបើកម្មវិធីនោះទាញយកបានសម្រេចហើយ សូមលុបវាចោលវិញទៅ ដើម្បីទទួលបានទំហំផ្ទុកកាន់តែច្រើនជាងនេះ។ បញ្ជាក់៖ ការលុបនេះមិនមែនជាការលុបកម្មវិធីមានស្រាប់លើ iPhone អ្នកទេ កម្មវិធីនេះជាការទាញយកបញ្ឆោតឲ្យប្រព័ន្ធ iOS ជួយសម្អាតទិន្នន័យណាឥតបានការចោលតែប៉ុណ្ណោះ៕

រូបភាពបង្ហាញទំហំផ្ទុក មុនការអនុវត្តន៍ និងក្រោយការអនុវត្តន៍

មតិយោបល់