អាមេរិកៈ បេក្ខភាពសម្រាប់តំណែងរដ្ឋលេខាធិការ លោក Rex Tillerson របស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បាននិយាយថា «អាមេរិកគួរតែរារាំងការចូលសាងសង់កោះថ្មី របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងដែនទឹកកំពុងមានជម្លោះនៃសមុទ្រចិនខាងត្បូង»។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ ១២ ខែមករា ឆ្នាំ២០១៧។
ការលើកទ្បើងនេះ ទំនងជានឹងបង្កើនភាពតានតឹងជាមួយចិន ដែលបានធ្វើឡើងដោយលោក Rex Tillerson ។
ជាអះអាងដោយប្រទេសដទៃទៀតផងដែរ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានសាងសង់កោះសិប្បនិម្មិត នៅលើថ្មប៉ប្រះទឹក ស្ថិតក្នុងដែនទឹកមានជម្លោះ។
តាមបញ្ជាក់ពីក្រុមអ្នកជំនាញ បាននិយាយថា រូបភាពដែលបានចេញផ្សាយកាលពីចុងឆ្នាំមុន បានបង្ហាញថា ចិនមានផ្នែកការពារយោធានៅលើកោះមួយចំនួន។
លោក Tillerson បាននិយាយថា «ជាសញ្ញាដំបូងយើងនឹងផ្ញើសារទៅកាន់ចិន ដើម្បីឲ្យបញ្ឈប់ការកសាងកោះនោះ ហើយរាល់ដំណើររបស់ចិននៅលើកោះទាំងនោះ នឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើផងដែរ»៕
មតិយោបល់