ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២ នាក់ រួមនិងថ្នាំញៀនជាង១០កញ្ចប់

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចុះបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀនចំនួន១៦កញ្ចប់ កាលពីវេលាម៉ោង ៤ និង៤០នាទី ល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី៦ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះដែរ មានការចូលរួមកម្លាំងដោយនគរបាលខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ដឹកនាំកម្លាំង ដោយលោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យជួញដូរនិងប្រើប្រាស់ថ្នាំញៀនចំនួន២នាក់ ទី១ឈ្មោះ ជឹម វ៉ាន់ថា អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ពេជ្រ ភារុណ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ថ្នាំញៀនចំនួន១៦កញ្ចប់ ក្នុងនោះធំ៣កញ្ចប់ និង១៣កញ្ចប់តូច ,កាំបិតចិតបន្លែតូច ៣ដើម និងកាំបិត បុ័ងតោចំនួន១ផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាន នគបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវីច្បាប់៕

មតិយោបល់