ព័ត៌មានជាតិ

ក្មេងស្រីម្នាក់មកលក់សម្ភារៈបញ្ចុះសីមានិងដូរលុយបែជាលង់ទឹកស្រះស្លាប់

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងស្រីអាយុ៧ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់នៅខាងត្បូងវត្តប្រាសាតត្រាំកង់ចម្ងាយប្រហែល៣៥ម៉ែត្រស្ថិតនៅក្នុងភូមិត្រាំកង់ឃុំចន្លាស់ដៃស្រុកក្រឡាញ់ខេត្តសៀមរាបកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក ជីបេង ជន អធិការនគរបាលស្រុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ជី ស្រីលីន ភេទស្រីអាយុ០៧ឆ្នាំស្រុកកំណើតនៅខេត្តកំពង់ស្ពឺបានមករស់នៅផ្ទះជួលក្នុងក្រុងសៀមរាបជាមួយឪពុកម្តាយហើយបានមកលក់សម្ភារ:បញ្ចុះសីមានិងដូរលុយនៅវត្តប្រាសាទត្រាំកង់។

លោកបានបន្តថាក្រោយពីកើតហេតុកម្លាំងនគរបាលុះទៅពិនិត្យនិងស្រាវជ្រាវឃើញថាជនរងគ្រោះបានចុះទៅដងទឹកហើយរអិលជើងធ្លាក់ទីក្នុងស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់