ព័ត៌មានកីឡា

ថុល មករា លេចមុខប៉ះជើងខ្លាំងថៃ Petch Payak នៅបាងកក យប់នេះ

ថុល មករា អ្នកប្រដាល់ជោគជាំបទពិសោធន៍ប្រចាំក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ បានលេខមុខមានឈ្មោះប្រកួត ក្នុងសង្វៀន MX Muay XTreme តទល់ជើងខ្លាំងថៃ Petch Payak នាយប់នេះ។

អ្នកប្រដាល់ដែលប្រឡូកវិស័យឈឺសាច់ជិត២០ឆ្នាំរូបនេះ ហាក់បាត់មុខពីសង្វៀនក្នុងស្រុក ក្រោយបរាជ័យជាច្រើនដង ដោយសារចាញ់កម្លាំងដៃគូ។ ប៉ុន្តែទើបតែថ្មីៗនេះ ដែលត្រូវគេឃើញលេចមុខយ៉ាងគួរឲ្យភ្ញាក់ផ្អើលក្នុងសង្វៀនទើបបង្កើតថ្មីនៅថៃមួយនេះ។

ដៃគូរបស់គេគឺ Petch Payak ជាជើងខ្លាំងថៃ ដែលមានប្រវត្តិប្រកួតមិនតិចជាង១០០ដង ហើយបើតាមការបង្ហើបពីគ្រូបង្ហាត់ថៃថាគេពូកែទាត់ និងគ្រៀកជង្គង់យ៉ាងល្អ។

ការប្រកួតនឹងធ្វើឡើងចាប់ពីវេលាម៉ោង៩យប់ នៅទីក្រុងបាងកកប្រទេសថៃ។ Post Sport នឹងនាំមកជូនវីដេអូនៃការប្រកួតទាំងស្រុង ក្រោយចប់ការប្រកួត។

មតិយោបល់