ព័ត៌មានជាតិ

ទាក់ឆ្កែអស់លក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច

​ព្រះសីហនុ: កម្លាំងអធិការដ្ឋាន​នគរបាលក្រុង​ព្រះសីហនុ បានធ្វើ​ការមុខសញ្ញាទាក់ឆ្កែពេលយប់ដ៏សកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ កាលពីវវេលា​ម៉ោង១និង៣០នាទីរំលងអធ្រាត្រឈាន​ចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្សារចិនក្រុមទី៣៣ ភូមិ១សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភិន ផល្លី (ហៅពីង) ​ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ម្តុំភូមិដូង ក្រុមទី២៣ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ រីឯបក្ខពួកម្នាក់ទៀតឈ្មោះគា ភេទប្រុស បានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដែលពួកគេធ្វើសកម្មភាពរួមមាន៖ ដាវ១ ម៉ូតូ១គ្រឿងម៉ាកAIR BlADE ពណ៌ស្លាទុំ+ខ្មៅ គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕

មតិយោបល់