កណ្តាល: យ៉ាងហោចណាស់មានជនរងគ្រោះ០២នាក់រងរបួសធ្ងន់ស្រាលដោយសារមានរថយន្តបុកនិងម៉ូតូនិងកើតហេតុ
ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង៦និង៣០នាទីនៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ២៦-២៧
នៅចំនុចភូមិស្តៅកន្លែង៤ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមប្រភពបានឱ្យដឹងថានៅមុនពេលកើតហេតុមានរថយន្ត០១គ្រឿង ម៉ាកACMRYពណ៍ប្រផេសពាក់ស្លាកលេខភ្នំពេញ 2E-9532
បើកបរដោយឈ្មោះ ប៉ែន រដ្ឋា ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែមានទីលំនៅភូមិកំពង់ហ្លួងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បើកបរមានទីសដៅភ្នំពេញ អ្នកលឿងលុះពេលមកដល់ចំណុចកើតហេតុខាងលើក៍បត់ឆ្លងថ្នល់ពីជើងទៅត្បូង បានបុកជាមួយម៉ូតូ០១គ្រឿង ម៉ាកPCXពណ៍ស ស្លាកលេខភ្នំពេញ 1CP-6762 បើកបរដោយឈ្មោះ ផល សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្តៅកោងឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែងនឹងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះផុន ស្រីច្រិប ភេទស្រីអាយុ២៥ឆ្នាំ មានទីលំនៅភូមិឃំុជាមួយគ្នា ដែលកំពង់ធ្វើដំណើរស្របទីសគ្នា បណ្តាលអោយឈ្មោះផុន ស្រីច្រិប អ្នករួមដំណើររបួសជើងខាងឆ្វេង ចំនែកអ្នកបើកបរម៉ូតូរងរបួសស្រាល ត្រូវបានរថយន្តដឹកទៅ
មន្ទីពេទ្យឯភ្នំពេញ។ ចំនែកឯអ្នកបើកបរ រថយន្តឈ្មោះប៉ែន រដ្ឋា គេចខ្លួន មុនសមត្តកិច្ចទៅដល់។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងរួចយក
ទៅរក្សាទុកនៅអធិការស្រុកកៀនស្វាយរងចាំដោះស្រាយនៅពេលក្រោយ៕



មតិយោបល់