កណ្ដាលៈ ផ្ទះបណ្ដែត១ខ្នង ស្ថិតក្នុងភូមិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆាបឆេះខាងលើនេះ មានទំហំ៤គុណនឹង៨ម៉ែត្រ សងអំពីឈើប្រកស័ង្គសី ហើយសម្ភារៈនៅខាងក្នុងផ្ទះទាំងអស់ ត្រូវអគ្គិភ័យឆេះខ្ទេចគ្មានសល់ឡើយ។
សេចក្តីរាយការណ៍បានបន្តថា មូលហេតុបណ្ដាលមកពីម្ចាស់ផ្ទះដុតភ្លើងស្ងោរចំណីត្រី រួចចេញទៅក្រៅបាត់ ទើបបណ្ដាលឲ្យភ្លើងរាលដាលឆេះផ្ទះតែម្ដង។ អគ្គិភ័យមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះ ដែលនៅក្បែរខាងនោះឡើយ៕
មតិយោបល់