ព័ត៌មានសុខភាព

ឈប់បោះចោលស្បែកមាន់ទៀតទៅ អ្នកជំនាញបានប្រាប់ថាវាល្អសម្រាប់សុខភាព

នៅពេលដែលយើងយកមាន់ទៅអាំង ឬបំពង ស្បែករបស់វាឡើងពណ៌ក្រហមរលោង ហើយ មានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំ។ ប៉ុន្តែមនុស្សមួយចំនួនមិនចូលចិត្តស្បែកមាន់នោះទេ ហើយតែងតែបេះចេញនៅពេលដែលទទួលទាន។ នេះជាទង្វើមួយគួរឲ្យស្តាយ ព្រោះអ្នកជំនាញផ្នែកសុខភាពនៅសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ស្បែកមាន់ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។

ជំនួយដល់បេះដូង និងខួរក្បាល
សារធាតុអូមេហ្គា៣ ដែលបានរកឃើញក្នុងខ្លាញ់ត្រី និងផ្លែប័រ ពិតមានសារៈសំខាន់ណាស់សម្រាប់សារពាង្គកាយទាំងមូល។ តែឡូវ អូមេហ្គា៦ ក៏ត្រូវបានគេរកឃើញក្នុងស្បែកមាន់ ដែលមានអត្ថប្រយោជន៍សម្រាប់បេះដូង និងខួរក្បាល។

ផ្ទុកកាឡូរីទាប
ចំពោះអ្នកដែលលើសកាឡូរី ហើយចង់បរិភោគសាច់ លោកអ្នកអាចទទួលទានស្បែកមាន់ជំនួសក៏បានដែរ ព្រោះវារសជាតិឆ្ងាញ់ និងមានកាឡូរីទាបផងដែរ។

ទោះជាយ៉ាងណាអ្នកត្រូវចាំថា មាន់ដែលគួរទទួលទាន ហើយមានប្រយោជន៍ខ្លាំងដល់សុខភាព មិនមែនជាមាន់ចិញ្ចឹមឲ្យស៊ីចំណីឡើយ៕

មតិយោបល់