AirDrop គឺជាសេវាកម្មចែករំលែកយ៉ាងរហ័សមួយ បង្កើតឡើងដោយក្រុមហ៊ុន Apple ផ្ទាល់។ ជាមួយនឹងសេវាកម្មពិសេសមួយនេះ អ្នកអាចធ្វើការចែករំលែករូបថត វីដេអូ វ៉ិបសាយ ទីតាំង និងអ្វីៗផ្សេងៗជាច្រើនទៀត ទៅដល់មនុស្សដែលនៅក្បែរអ្នក សម្រាប់តែផលិតផល Apple ប៉ុណ្ណោះ។ វាមានលក្ខណៈពិសេសត្រង់ថា អាចបញ្ជូនរូបថត ឬវីដេអូជាច្រើនក្នុងល្បឿនដ៏រហ័ស ជាមួយកម្រិតគុណភាពរូបភាព ឬវីដេអូមិនប្រែប្រួល ថែមទាំងពុំចាំបាច់មានអ៊ិនធើណែតឡើយ។
ទាមទារឲ្យប្រើប្រាស់
- iPhone 5 ឡើងទៅ
- iPad Pro
- iPad 4 ឡើងទៅ
- iPad mini ឡើងទៅ
- iPod touch ជំនាន់ ៥ ឡើងទៅ
របៀបប្រើប្រាស់
១ – បើកដំណើរការសេវា AirDrop ដោយទាញបើក Control Center → ចុចលើប៊ូតុង AirDrop → ជ្រើសយកពាក្យថា Everyone

២ – សាកល្បងចែករំលែករូបថតទៅកាន់មនុស្សដែលនៅក្បែរអ្នក ដោយឈរលើរូបថតណាមួយដែលអ្នកបម្រុងនឹងចែករំលែក → ចុចលើប៊ូតុង រាងជ្រុងនិងសញ្ញាព្រួញបាញ់ឡើងលើ ស្ថិតនៅជួរខាងក្រោមរូបថត → វានឹងចាប់ផ្តើមស្វែងរកឧបករណ៍ iPhone ឬ iPad ដទៃផ្សេងទៀតដែលស្ថិតនៅក្បែរៗនោះ ប្រសិនបើមានឧបករណ៍ណាកំពុងបើកសេវា AirDrop វានឹងបង្ហាញឈ្មោះឧបករណ៍នោះចេញមកភ្លាម។

៣– សូមជ្រើសរើសយកឈ្មោះឧបករណ៍ណាមួយដែលបង្ហាញចេញនៅត្រង់របា AirDrop → សេវា AirDrop នឹងចាប់ដំណើរការចែករំលែករូបភាពក្នុងពេលដ៏ខ្លី។
៤– ភ្លាមនោះដែរ ឧបករណ៍ iPhone ឬ iPad ដែលយើងបានចែករំលែករូបថតទៅឲ្យ នឹងលោតចេញសារមួយដើម្បីឲ្យគេចុចទទួល (Accept) ឬបដិសេធការទទួល (Decline)។ ប្រសិនបើគេចុចយកពាក្យថា Accept ភ្លាមនោះ រូបថតដែលបញ្ជូនទៅ នឹងលោតចូលទៅក្នុង Camera Roll ( កម្មវិធី Photo ) ភ្លាមៗ៕

មតិយោបល់