ព័ត៌មានជាតិ

អកហ្សឺ ឡើងទួលមិនរួច រអិលថយក្រោយ ជាន់ហ្គែរថែម ក្រឡាប់រថយន្តដឹកដី សង្កត់ស្លាប់

កណ្តាល: តៃកុងម្នាក់ បើករថយន្តបែន ដឹកដីចិញ្ចឹមជីវិត និងសមាជីកក្រុមគ្រួសារ ត្រូវបានស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដីរបស់ខ្លួន រអិលថយក្រោយ និងក្រឡាប់ សង្កត់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង:០៥:៣០នាទី រសៀលថ្ងៃទី០៦ ឧសភា ២០១៦ នេះ។

មន្ត្រីនគរបាល បានឱ្យ Post News ដឹងថា ករណីគ្រោះចរាចរណ៍ ខាងលើនេះ កើតហេតុនៅត្រង់ចំណុច ផ្លូវស្កា ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ជនរងគ្រោះឈ្នោះ ថា ថុល ភេទ ប្រុស អាយុ ប្រហែល ៣៧ឆ្នាំ មុខរបរ សុីឈ្នួលបើកឡានកែឆ្នៃ ដឹកដីលក់តាមផ្ទះ មានស្រុកកំណើត នៅខេត្តតាកែវ សព្វថ្ងៃរស់នៅ ភូមិបឹងផ្សោត ឃុំពាមមានជយ័ ស្រុកពាមរ ខេត្តព្រៃវែង ប្រពន្ធឈ្មោះ គង់ ស៉ីថា នៅជាមួយគ្នា និងមានមុខរបរជា កម្មការិនីកាត់ដេរ។

សាក្សីក្នុងកន្លែងកើតហេតុ បានឱ្យដឹងបន្ថែមថា ជនរងគ្រោះ បានបើកឡានកែឆ្នៃ ដឹកខ្សាច់ ចេញពីមាត់ទន្លេ យកទៅលក់តាមផ្ទះ លុះពេលបើកបរ មកដល់ចំណុចកើតហេតុ ក៏បើកឡើងលើផ្លូវធំ ខណៈ អកហ្សឺ រថយន្តឡើងទួលមិនរួច និងរអិលថយក្រោយ ទើបបង្ខំជាន់ហ្គែរបន្ថែម បណ្តាលឱ្យរថយន្តវិលទទឹងផ្លូវ ផ្អៀងបោកជនរងគ្រោះ ធ្លាក់ផ្ទម់នឹងចិញ្ចើមផ្លូវ ហើយរថយន្ត បានក្រឡាប់សង្កត់ពីលើជនរងគ្រោះ ចំពាក់កណ្ដាលខ្លួន និងជើង បង្កឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ តែម្តង។

បច្ចុប្បន្ន ក្រោយពីពិនិត្យអង្គហេតុ និងធ្វើកោសលវិច្ច័យចប់សព្វគ្រប់ សមត្ថកិច្ច បានប្រគល់សាកសព ជូនគ្រួសារជនរងគ្រោះ ដើម្បីបន្តយកទៅធ្វើបុណ្យ តាមប្រពៃណី ផងដែរ៕

photo_2016-05-06_22-02-12 photo_2016-05-06_22-02-15 photo_2016-05-06_22-02-19 photo_2016-05-06_22-02-23

មតិយោបល់