យេម៉ែនៈ មន្រ្តីសន្តិសុខក្នុងស្រុក បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៨នាក់ បានស្លាប់ និង ១៧នាក់ទៀត រងរបួស ខណៈពេលផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅឯផ្សារអ៊ូអរ ភាគខាងជើងខេត្ ដនៃទីក្រុង Marib ឯណោះ។ នេះបើយោងតាមរយៈ សារព័ត៍មានចិន ស៊ិនហួរ ចេញផ្សាយ នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។
នៅក្នុងក្រុងកំពង់ផែ ភាគខាងត្បូងរបស់ប្រទេស យេម៉ែន រដ្ឋាភិបាល ត្រូវបានផ្អាកដំណើរការ ជាបណ្តោះអាសន្ន បន្ទាប់ពីខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារអាវុធមិនឮសម្លេង និងបានសម្លាប់នាយកពន្ធនាគារកណ្តាលរបស់ទីក្រុងនេះ និងអង្គរក្សនៅក្នុងសង្កាត់ Mansourah ទៀតផង។
បើតាមសាក្សី បាននិយាយថា៖ « ឃាតករពាក់ម៉ាស់ ស្ទាក់វាយប្រហារ នាយកនៃពន្ធនាគារកណ្តាល និងបានសម្លាប់គាត់ រួមជាមួយបងប្រុសរបស់គាត់ នៅផ្លូវធំមួយ »៕
មតិយោបល់