កណ្តាលៈ មានករណីលួចគាស់ទូរដែកក្រុមហ៊ុនRX (ផលិតឥដ្ឋ)យកលុយជាច្រើនកាលពីវេលាម៉ោង ២និង៥៥នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ចំណុចក្នុងបន្ទប់គណនេយ្យ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឡៅ ស៊ីហ្គុន ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងភ្នំពេញ មុខរបរជា នាយកក្រុមហ៊ុនRX (ផលិតឥដ្ឋ)
ជនសង្សយ័ មិនស្គាល់អត្តសញ្ញាណ។
សម្ភារះបាត់បង់៖ ប្រាក់ដុល្លាចំនួន១៤៥,១០០$(ដប់បួនម៉ឺនបួនប្រាំពាន់មួយរយដុល្លា)
សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់បុគ្គលិកក្រុមហ៊ុនម្នាក់ បានឲ្យដឹងថា៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២និង៥៥នាទី មានជនមិនស្គាល់ បានគាស់បង្អួចបន្ទប់ដាក់ទូរដែក (មើលតាមកាំមេរ៉ា) លុះដល់វេលាម៉ោង៧និង១៥នាទី ក្នុងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ទើបបុគ្គលិកមកបំរើការងារចាក់សោរ ហើយបើកទ្វារមិនរួចមានការសង្ស័យ ក៏ទៅមើលពីក្រោយឃើញស្នាមគាស់បង្អួច ទើបរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍សិត្បូ ។
ករណីនេះកម្លាំងសមត្ថកិច្ចជំនាញខេត្ត ស្រុក ប៉ុស្តិ៍ សហការខិតខំស្រាវជ្រាវតាមរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់