ព្រះវិហារ:រដ្ឋបាលព្រៃឈើ និងកម្លាំងចម្រុះខេត្ត បានធ្វើការចុះបង្រ្កាប លើបទល្មើសព្រៃឈើ ចំនួន ០២ករណី នៅចំណុចភូមិសាស្រ្ត ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ នេះ។
មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា លោក នួន សុខុម នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ រួមជាមួយ ផ្នែករដ្ឋបាលព្រៃឈើ និងសង្កាត់រដ្ឋបាលព្រៃឈើ ត្បែងមានជ័យ ព្រមទាំងសហការី សហការជាមួយកម្លាំងចម្រុះខេត្ត ចុះបង្រ្កាបបទល្មើស ព្រៃឈើចំនួន ០២ករណី នៅចំណុចភូមិសាស្រ្ត ខាងដើម ដោយបានចាប់ឃាត់រថយន្ត ០១ គ្រឿង ម៉ាក Hyundai ពាក់ស្លាកលេខ តាកែវ 3A-2169 ដឹកជញ្ជូនឈើអារ ប្រភេទ គគីរ និង ផ្តៀក រួចឈានទៅចាប់ឃាត់ការធ្វើសន្និធិ ឈើអារលេខ១ ប្រភេទ គគីរ ដែលគ្មានលិខិតអនុញ្ញាតិ ពីរដ្ឋបាលព្រៃឈើ ចំនួន ២,៦៩៦ម៉ែត្រត្រីគុណ ផងដែរ៕
មតិយោបល់