ព័ត៌មានជាតិ

រថយន្តរ៉េងរ៉ូវើមួយគ្រឿងឆ្លងប្រព័ន្ធភ្លើង ឆេះផ្អើលមុខខ្លោងទ្វារណាហ្គាវើល (1)

ភ្នំពេញ: ករណីអគ្គិភ័យមួយ បានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ភ័យស្លន់ស្លោ ដោយរថយន្តរ៉េងរ៉ូវើ មួយគ្រឿងឆាបឆេះ ដោយសារតែឆ្លងប្រព័ន្ធភ្លើង ដែលហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង ២និង២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន (មុខខ្លោទ្វារចូលណាហ្គាវើល(1)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តរ៉េងរ៉ូវើ ពណ៌ស មិនស្គាល់ស្លាកលេខ បានបើកមកដល់មុខខ្លោងទ្វារណាហ្គាវើល ហើយឈប់មួយសន្ទុះ ស្រាប់តែមានផ្សែងហ៊ុយចេញពីខាងមុខរថយន្ត បណ្តាលឲ្យមានអណ្តាតភ្លើងឆេះទ្បើង ផ្អើលដល់សន្តិសុខណាហ្គា និងប្រជាពលរដ្ឋចោមរោមមើល។

ករណីនេះ បានប្រើប្រាស់យក បំពុងបាញ់ពន្លត់អគ្គិភ័យអស់ប្រហែល ២០បំពុងជាង តែនៅមិនរលត់ រួចខាងពន្លត់អគ្គិភ័យរបស់ណាហ្គាវើល បានទាញទុយយោទឹកបាញ់មួយសន្ទុះធំ ទើបរលត់។ ក្រោយពេលកើតហេតុម្ចាស់រថយន្ត ក៏ហៅរថយន្តស្ទូចយករថយន្តទៅធ្វើនៅការ៉ាស៕

មតិយោបល់