ព័ត៌មានជាតិ

ឃើញគេដើរតែឯង ល្បូងទៅរំលោភបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យ២នាក់ ឃើញនារីម្នាក់ ដើរតែឯងបានធ្វើសកម្មភាពល្បូងយកទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពរំលោភបានសម្រេច ត្រូវនារីរងគ្រោះមកប្តឹងសមត្ថកិច្ចប៉ុស្តិព្រៃសឲ្យចាប់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុងដីឡូតិ៍ក្បែរវត្តឬស្សីសាញ់ ភូមិរការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនសង្សយ័ ទី១មានឈ្មោះ សុខ ពិសី អាយុ២០ឆ្នាំ មុខរបរព្រូរថយន្តក្រឡុកបេតុង ស្នាក់នៅការដ្ឋានក្បែរកន្លែងកើតហេតុខាងលើ ជាអ្នករំលោភ
ចំណែកជនសង្សយ័ទី២មានឈ្មោះវុន វុទ្ធី អាយុ២៩ឆ្នាំ មុខរបរព្រូរថយន្តដូចគ្នា ជាអ្នកចាំមើលផ្លូវ។

បើយោងតាមសម្តីរបស់នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានចេញពីផ្ទះមិត្តភក្តិដែលនៅម្តុំផ្សាឯករាជ្យ៣ ហើយក៏បានជិះម៉ូតូឌុបត្រឡប់មកផ្ទះវិញ នៅម្តុំកន្លែងកើតហេតុ ខណ:នោះក៏មានជនសង្សយ័២នាក់ ជិះម៉ូតូ២គ្រឿងសួរនាងថាផ្ទះនាងទៅណា ពេលនោះនាងឆ្លើយថា នៅម្តុំវត្តឫស្សីសាញ់ ពេលនោះជនសង្សយ័ទាំង២នាក់បានតបវិញថា នៅជិតគ្នាទេតើ អញ្ចឹងឡើងម៉ូតូមកចាំបងជូនអូនទៅផ្ទះ ពេលនោះនាងក៏បានឡើងជិះម៉ូតូជាមួយជនសង្ស័យលុះដល់កន្លែងស្ងាត់ជនសង្សយ័ម្នាក់បានចាប់រំលោភនាងបានសម្រេច ចំណែកបក្ខពួកម្នាក់ទៀតជាអ្នកមើលផ្លូវ។

បច្ចុប្បន្នជនសង្សយ័ទាំង២នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិកាដ្ឋានខណ្ឌដង្កោនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់