ភ្នំពេញ: បុរសម្នាក់ ជាអ្នកបើករថយន្ត កុងតឺន័រ បានស្លាប់ភ្លាមៗ បន្ទាប់សាងឥវ៉ាន់ចេញពីទូរហើយ រួចបើករថយន្ត ថយក្រោយ និងបើកទ្វារ ចុះចេញពីរថយន្ត ត្រូវបានរថយន្ត រអិលធ្លាក់មកក្រោយទៀត ធ្វើឱ្យគៀបជាប់ ជាមួយទូរកុងតឺន័រ ក្បែរនោះ បណ្តាលឱ្យបែកគ្រឿងក្នុង ស្លាប់ភ្លាមៗ តែម្តង។ ហេតុការណ៌នេះ បានកើតឡើង ក្នុងផែស្ងួត សូរងួន នាវេលាម៉ោង៨:៤០នាទី យប់ថ្ងៃទី៦ ឧសភា ២០១៦ នេះ ស្ថិតក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
បើតាមមិត្តភ័ក្តិ ជាអ្នកបើកបររថយន្ត ដូចគ្នា បានប្រាប់ថា មុនកើតហេតុ ជនរងគ្រោះ បានបើករថយន្ត មកពីក្រុងព្រះសីហនុ ក្នុងគោលបំណង មកសាងឥវ៉ាន់ ក្នុងផែស្ងូត សូរងួន ដែលជាកន្លែងកើតហេតុនេះ។ បុរសនោះ បានបន្តទៀតថា បន្ទាប់ពីសាងឥវ៉ាន់ហើយ ជនរងគ្រោះ បានបើករថយន្ត រយ៉ែថយក្រោយ បន្ទាប់ពីរយ៉ែហើយ ជនរងគ្រោះ បានបើកទ្វាររថយន្តចុះ។ លុះពេលកំពុងតែបើកទ្វារ ស្រាប់តែរថយន្ត រអិលធ្លាក់មកក្រោយ ធ្វើឱ្យជនរងគ្រោះ បោកផ្ទប់ទៅនឹង ទូរកុងតឺន័រ ដែលនៅក្បែរនោះ បណ្តាលឱ្យជនរងគ្រោះ បែកគ្រឿងក្នុងស្លាប់ គៀបជាប់តែម្តង។
ក្រោយកើយហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយគ្រោះថ្នាក់ខ្លួនឯងមែន ហើយសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ នៅស្រុកកំណើត តាមប្រពៃណី ឯខេត្តកំពត ទៅហើយ៕
មតិយោបល់