ពោធិ៍សាត់ៈ មានករណីប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង៣០០នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សាបទរំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ កើតមានអាការៈអស់កម្លាំង ក្អួតចង្អោរ សង្ស័យថាបានពុលបាយ នេះបើយោងតាមប្រធានមន្ទីរអប់រំ ខេត្តពោធិ៍សាត់ ថ្លែងប្រាប់នៅថ្ងៃទី១៣ ខែមករានេះ។
ករណីពុលខាងលើនេះដែរ ត្រូវបានលោកអភិបាលខេត្ត ម៉ៅ ធនិន ចុះជួយអន្តរាគមន៍ សង្គ្រោះភ្លាមៗផងដែរ ដោយមានប្រជាពលរដ្ឋប្រមាណ៧០នាក់ ហើយបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕







មតិយោបល់