ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

បច្ចេកវិទ្យា 4G LTE ល្បឿនលឿនបំផុត ត្រូវបានបំពាក់លើស្មាតហ្វូន នាំមកជូនដោយសែលកាត

ភ្នំពេញ: ដោយមើលឃើញនូវចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា ជាច្រើននាក់បានប្ដូរមកប្រើស៊ីម 4G និងស្របតាមតម្រូវការប្រើប្រាស់អ៊ិនធើណេត ដែលមានល្បឿនលឿនមានការកើនឡើងខ្ពស់នោះ ក្រុមហ៊ុន សែលកាត បាននាំមកជូនអតិថិជននូវស្មាតហ្វូនដែលបំពាក់ប្រព័ន្ធបច្ចេកវិទ្យា 4G LTE ចុងក្រោយបង្អស់ ល្បឿនលឿនលើសក្ដីរំពឹង ម៉ាក Oukitel K6000 Pro នៅការិយាល័យកណ្ដាលរបស់ខ្លួន។ លើសពីនេះ ក្នុងកម្មវិធីសម្ពោធស្មាតហ្វូន Oukitel ម៉ូដែល K6000 Pro នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ អតិថិជននឹងទទួលបាននូវកាដូរអនុស្សាវរីយ៍យ៉ាងច្រើន ជាមួយតម្លៃដ៏ល្អបំផុតមិនធ្លាប់មាន។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ានសុន ឲ្យដឹងថា “ដោយសារអតិថិជននៅកម្ពុជា ជាច្រើនបានប្ដូរមកប្រើប្រាស់ស៊ីមប្រភេទ 4G យើងកាន់តែមានទំនុកចិត្តថា K6000 Pro នឹងកាន់តែពេញនិយមសម្រាប់អ្នកដែលកំពុងស្វែងរកទូរស័ព្ទទំនើបៗ ដែលផ្ដល់ជូននូវគ្រប់មុខងារទាំងអស់ ដែលពាក់ពួកគាត់ត្រូវការសម្រាប់បទពិសោធន៍ដ៏ងាយស្រួលជាមួយបច្ចេកវិទ្យា 4G ដែលទំនើប និងមានល្បឿនលឿនបំផុត”។ លោកបញ្ជាក់ថា Oukitel K6000 Pro ជាប្រភេទស្មាតហ្វូនដ៏ពេញនិយមក្នុងចំណោមក្រុមហ៊ុនផលិតរបស់ចិន ដែលសែលកាត មានកិត្តិយសនាំមកជូននូវឱកាសដំបូងគេដល់អតិថិជន ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនដ៏ទំនើបនេះ។

នាយកប្រតិបត្តិរូបនេះ បន្ថែមទៀតថា សែលកាត គឺជាក្រុមហ៊ុនដែលផ្ដល់ជូនផ្ដាច់មុខនូវប្រភេទស្មាតហ្វូន 4G LTE ម៉ាក Oukitel K6000 Pro។ កញ្ចប់ផ្ដល់ជូនអតិថិជនសម្រាប់ K6000 Pro ពីសែលកាត មានគម្រោងអស្ចារ្យ $1=$30 អ៊ិនធើណេត1GB ឥតគិតថ្លៃរយ:ពេល៣ខែ ស្រោមទូរស័ព្ទ កញ្ចក់ការពារអេក្រង់ អាវយឺត មេម៉ូរី16GB និងខ្នើយសុខភាពដ៏ស្រស់ស្អាតមួយទៀតផង។ ស្មាតហ្វូនម៉ូឌែល K6000 Pro មានតម្លៃត្រឹមតែ១៩៣ដុល្លារ ហើយកម្មវិធីផ្ដល់ជូនក្នុងថ្ងៃសម្ពោធមាននៅការិយាល័យសែកកាត ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦.

Oukitel K6000 Pro ជាស្មាតហ្វូនមានតួរឹងមាំធន់ ស្រោបដោយលោហ: មានទំហំមេម៉ូរី32GB ទំហំ RAM 3GB កាម៉េរ៉ាក្រោយ16MP កាមេរ៉ាក្រោយ8MP មានមុខងារស្កេនក្រយ៉ៅដៃអាចដោះសោត្រឹមតែ៣វិនាទី អាចប្រើប្រាស់ស៊ីមបានពីរ និងមានអាវក្រោះការពារការសាចទឹក និងធូលីដីទៀតផង។ លើសពីនេះ វាមានថាមពលថ្មខ្លាំងកាន់បានយូររហូតដល់ 6,000mAh អាចប្រើជា Power Bank បាន ជាមួយអេក្រង់ទំហំ 5,5inch កម្រិត HD 1080p បំពាក់ដោយ CPU Octa-core 1.3Ghz ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow៕

មតិយោបល់