ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាចែកចាយ​៣នាក់ ដកហូតថ្នាំញៀន២០០គ្រាប់ និង២កញ្ចប់ធំ

បន្ទាយមានជ័យ: លោក ចាប សុផារឹទ្ធ បានថ្លែងប្រាប់អង្គភាព post news នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះថា កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនបាននៅមុខផ្សារនៃស្រុកម៉ាឡៃកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ។

លោកស្នងការបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះ ទិត្យ មុំ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ទី២-ឈ្មោះ ឆោម គឹមណៃ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ទី៣-ឈ្មោះ សឿន ស៊ីថា ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ឈ្មោះ ឆោម គឹមណៃ។

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន២០០គ្រាប់ -ម្សៅក្រាមពណ៌សថ្លាចំនួន២ថង់ -ជញ្ជីងថ្លឹងថ្នាំញៀន១ -ទូរសព្ទដៃ៤គ្រឿង -ម៉ូតូម៉ាកវ៉េវ១គ្រឿង។

ក្នុងប្រតិបត្តិការនេះដែរ កម្លាំងជំនាញក៏បានរឹបអូសរថយន្តកាមរីបាឡែនពណ៌សមួយគ្រឿងផងដែរ ជាកម្មសិទ្ធិរបស់បុរសជាមុខសញ្ញាសង្ស័យម្នាក់ទៀតដែលកំពុងរត់គេច៕

//youtu.be/RbNRSgJqlNc

មតិយោបល់