ព័ត៌មានជាតិ

ភ្នំពេញ មួយព្រឹកឆេះអស់៣កន្លែង !..

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ក្នុងរាជធានីភ្នំពេញ មានករណីអគ្គិភ័យឆាបឆេះទីតាំង៣ផ្សេងគ្នា ដែលបណ្តាលឲ្យ២ទីតាំងឆាបឆេះអស់ទាំងស្រុង និង១ទីទាំងទៀតរងការខូចបន្តិចបន្តួច។

ទីតាំងទី១ ឆាបឆេះ រោងចក្រផលិតពូក ក្បែររោងចក្រផលិតក្បឿង ដែលមានទីតាំងស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ឃ្លាំងដែលអគ្គិភ័យឆាបឆេះនេះ មានទំហំ៥០គុណ៥០ម៉ែត្រ ត្រូវអគ្គិភ័យឆេះទាំងស្រុង ។

ទីតាំងទី២ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលមានទំហំ៨គុណ២០ម៉ែត្រ កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅក្រុម៤ ភូមិចំរើនផល៣ សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់ចំនួន៣ពាន់ដុល្លារ។

ចំណែកទីតាំងទី៣ ឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងទៀត ស្ថិតនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ប៉ុន្តែត្រូវបានកម្លាំងមានសមត្ថកិច្ច និងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ទាន់ពេលវេលា ខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ ៕

https://youtu.be/Oy7M10Et6UY

មតិយោបល់