របៀបសង្គ្រោះឯកសារបាត់បង់លើទូរស័ព្ទ Android មកវិញដោយមិនចាំបាច់ធ្វើ Root

ចំពោះលោកអ្នកដែលច្រឡំដៃលុបរូបថត-វីដេអូ ឬឯកសារផ្សេងៗទៀតដូចជា​លេខទូរស័ព្ទទំនាក់ទំនងជាដើម ចេញពីទូរស័ព្ទ ឬឧប​ករណ៍ដើរដោយប្រព័ន្ធ Android ឥឡូវនេះ សូមកុំមានការបារម្ភ ឬសោកស្តាយអី ព្រោះ Post Tech មានវិធីដែលអាចជួយលោកអ្នកសង្គ្រោះឯកសារទាំងនោះមកវិញបាន។

កម្មវិធី MobiKin Doctor គឺអំណោយដ៏វិសេសវិសាលមួយសម្រាប់លោកអ្នកដែល​ប្រើប្រាស់ទូរស័ព្ទដៃដំណើរការលើប្រព័ន្ធ Android ដូចជា Samsung, LG, Huawei, Sony, Oppo, Asus ជាដើម។ល។ វាផ្តល់នូវមធ្យោបាយរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពបំផុតក្នុងការស្វែងរកមកវិញនូវ​ឯកសារទាំងឡាយ​ណាដែលលោកអ្នកបានលុបចេញពីទូរស័ព្ទរបស់ខ្លួនដោយចេតនាក្តី ដោយ​អចេតនា​ក្តី ក្នុងនោះមានរាប់បញ្ចូលទាំង សារ លេខទូរស័ព្ទ បទចម្រៀង រូបថត និងវីដេអូផងដែរ។

លក្ខខណ្ឌអនុវត្ត៖

– សូមកុំបញ្ចូលឯកសារថ្មីបន្ថែមទៅក្នុងទូរស័ព្ទ

– សូមកុំបិទទូរស័ព្ទចោល

– សូមបិទអីុនធើណែតដើម្បីបិទផ្ទប់បច្ចុប្បន្នភាពឯកសារដោយ​​​ស្វ័យប្រវត្តិណាមួយ

ចុចនៅត្រង់នេះ (PC, Mac) ដើម្បីទាញយកកម្មវិធីទៅដំឡើង​លើកុំព្យូទ័រ​របស់លោកអ្នក

របៀបអនុវត្ត៖

១- ជាដំបូង សូមដោតទូរស័ព្ទរបស់អ្នកទៅកុំព្យូទ័រតាមរយៈខ្សែ USB រួចបើកដំណើរការកម្មវិធី MobiKin Doctor

២- បន្ទាប់មក សូមជ្រើសរើសប្រភេទឯកសារដែលអ្នកចង់សង្គ្រោះមកវិញ បន្ទាប់ពីកម្មវិធីស្គាល់ទូរស័ព្ទរបស់អ្នក

៣- បន្ទាប់មកទៀត សូមចុចលើប៊ូតុង Recover ។ មួយសន្ទុះក្រោយមក ឯកសារដែលអ្នកបានលុបបាត់នឹងវិលត្រឡប់មកវិញជាមិនខាន។

គន្លឹះល្អៗផ្សេងទៀត៖ គន្លឹះចាក់ចម្រៀងក្នុង YouTube ស្តាប់លើទូរសព្ទ Android ដោយមិនចាំបាច់បើកអេក្រង់ចោល

របៀបថតខ្សែអាត់សំឡេងហៅទូរសព្ទចេញ-ចូលលើទូរសព្ទដើរដោយប្រព័ន្ធ Android ដោយវិធីងាយស្រួលបំផុត

វិធីទាញរក្សាទុក និងសម្អាតទិន្នន័យក្នុងទូរសព្ទដើរដោយប្រព័ន្ធ Android មុនពេលលោកអ្នកលក់វាទៅអ្នកដទៃ

មតិយោបល់