កំពង់ស្ពឺៈ កម្លាំងនគរបាលការិយាព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដ បានចុះសហការ ជាមួយកម្លាំងអធិការនគរបាលស្រុកសំរោងទង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក តាមអំណាចដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១២៥២៧ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ របស់លោកម៉ែន វណ្ណៈ ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងខេត្ដកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ធុល ស្រីម៉ៅ ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅភូមិត្រពាំងរការ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ករណីនេះ បានប្រព្រឹត្តនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថៃ្ងទី១៥ ខែមេសា ឆ្នាំ២០១៤ រួចជនសង្ស័យគេចខ្លួនរហូត៕
មតិយោបល់