ព័ត៌មានអន្តរជាតិ

ប៉ូលិសអាល្លឺម៉ង់រឹបអូសគ្រឿងផ្ទុះ ១៥៥ គីទ្បូក្រាម ចាប់ខ្លួនបុរស២ នាក់ សង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម

អាល្លឺម៉ង់: ទីភ្នាក់ងារ DPA បានឲ្យដឹងថា ជនសង្ស័យ ២នាក់ ត្រូវបានប៉ូលិសចាប់ឃុំខ្លួន ជាមួយនឹងគ្រឿងរំសេវផ្ទុះ ១៥៥ គីឡូក្រាម ដោយសង្ស័យមានជាប់ពាក់ព័ន្ធទៅនឹងក្រុមភេរវករស្ដាំនិយម។ នេះបើយោងតាមរយ: សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។

របាយការណ៍ DPA បានឲ្យដឹងថា គ្រឿងផ្ទុះនេះ ត្រូវបានរកឃើញក្នុងផ្ទះល្វែងឯកជនមួយ នៅតំបន់ប្រជុំជន Lauterecken ស្ថិតនៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៩ ខែធ្នូ ហើយបើតាមការិយាល័យព្រះរាជអាជ្ញាក្នុងតំបន់ បាននិយាយថា ជនសង្ស័យ អាចជាក្រុមភេវរករ NEO-NAZI ។

ជុំវិញបញ្ហាខាងនេះដែរ ជនសង្ស័យទាំង ២ នាក់ ដែលម្នាក់មានអាយុ ១៨ ឆ្នាំ និងម្នាក់ទៀតអាយុ ២៤ នាក់ បានបដិសេធការចោទប្រកាន់នេះផងដែរ ដោយអះអាងថា គ្រឿងរំសេវផ្ទុះទាំងនោះ គឺពួកយកវាមកធ្វើជាល្បែងកម្សាន្តលេង ក្នុងអំឡុងពេលប្រារព្ធពិធីចូលឆ្នាំថ្មីតែប៉ុណ្ណោះ៕

មតិយោបល់